(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃចន្ទ ទី២៣ ខែមីនានេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ២២,៦៧២នាក់ ក្នុងនោះមាន ៨៦ បានបាត់បង់ជីវិត។ នេះបើតាមវិទ្យាស្ថាន Robert Koch Institute (RKI) ដែលជាទីភ្នាក់ងារសុខាភិបាលសាធារណៈមួយរបស់អាល្លឺម៉ង់ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បើធៀបទៅនឹងកាលពីថ្ងៃអាទិត្យ ចំនួនអ្នកឆ្លង COVID-19 មានត្រឹម១៨,៦១០ករណី និង៥៥នាក់ បានស្លាប់។ វិទ្យាសា្ថន Robert Koch ធ្លាប់បានព្រមានថាចំនួនអ្នកឆ្លងអាចនឹង កើនឡើងកាន់តែច្រើន ខណៈអាជ្ញាធរសុខាភិបាលនៅតាមតំបន់មួយចំនួន មិនទាន់ដាក់ជូនរបាយការណ៍ និងតួរលេខរបស់ពួកដល់រដ្ឋាភិបាលសហព័ន្ធ៕