(អេស្ប៉ាញ)៖ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ២៤,៩២៦ករណី ក្នុងនោះមាន១,៣២៦នាក់ បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

ចំនួននេះបានធ្វើឱ្យអេស្ប៉ាញ ក្លាយជាប្រទេសអឺរ៉ុបរងធ្ងន់ធ្ងរជាងគេដោយសារជំងឺឆ្លងមួយនេះ បន្ទាប់ពីអ៉ីតាលី ដែលឥលូវចំនួនអ្នកស្លាប់លើសចិនទៅទៀត ស្របពេល ក្នុងចំណោមតំបន់ទាំង១៧ របស់អេស្ប៉ាញ ទីក្រុងម៉ាឌ្រីត គឺមានស្ថានភាពធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់ដោយសារ COVID-19 តំណាងឱ្យ ៦០ភាគរយ នៃអ្នកស្លាប់ទូទាំងប្រទេស។

ប្រឈមមុខនឹងស្ថានបច្ចុប្បន្ន នាយរដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) សន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើ ទៅបាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ប៉ុន្តែទន្ទឹមគ្នា លោកនិយាយថាលោកមិនមានផែនការរឹតបន្តឹង វិធានការដាក់ប្រទេសក្នុងគ្រាមាន អាសន្នរយៈពេល១៥ថ្ងៃ នោះទេ៕