(វ៉ាស៊ីនតោន)៖ លទ្ធផលធ្វើតេស្ដ របស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងភរិយារបស់លោក បានចេញមកហើយដោយលទ្ធផលបង្ហាញថា អ្នកទាំងពីរមិនមានផ្ទុក COVID-19 នោះទេ។ នេះបើតាមអ្នកនាំពាក្យម្នាក់របស់លោក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យលោកស្រី Katie Miller បានបញ្ជាក់យ៉ាងខ្លី នៅលើសារមួយបង្ហោះលើ Twitter ដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា ការធ្វើតេស្ដរក COVID-19 របស់ លោកអុនប្រធានាធិបតី Mike Pence និងភរិយា គឺលោកស្រី Karen Pence គឺបង្ហាញលទ្ធផល «អវិជ្ជមាន»។ លោក Pence បានប្រកាសកាលពីថ្ងៃសៅរ៍ ថាលោកនិងភរិយានឹងទទួលការធ្វើតេស្ដ បន្ទាប់ពីបុគ្គលិកការិយាល័យម្នាក់របស់លោកបានឆ្លង COVID-19៕