(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ៖

១៖ នៅចិន បុគ្គលិកពេទ្យ១២,០០០នាក់ចាកចេញពីខេត្ត Hubei ខណៈពេទ្យជំនាញនៅបន្តវត្តមាន ដើម្បីបោសសម្អាត COVID-19។

 

២៖ ចំនួនអ្នកឆ្លង COVID-19 នៅម៉ាឡេស៊ីកើនលើស ១,០០០ករណីហើយ។

 

៣៖ នៅឥណ្ឌូណេស៊ី មនុស្សស្លាប់ដោយសារ COVID-19 កើនដល់៣២នាក់ ក្នុងចំណោមអ្នកឆ្លងសរុប៣៦៩ករណី។

 

៤៖ កូរ៉េខាងត្បូងនឹងធ្វើតេស្តរក COVID-19 លើអ្នកដំណើរទាំងអស់ដែលមកពីទ្វីបអឺរ៉ុប។ 

 

៥៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៥០នាក់ទៀត, ចំនួនសរុបកើនដល់ ៣២២ករណី។

 

៦៖ ម៉ាឡេស៊ី នឹងពង្រាយកម្លាំងយោធា ជួយពង្រឹងវិធានការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19។

 

៧៖ ក្រុមហ៊ុនជប៉ុន Toyota, Honda និង Nissan ប្រកាសបិទរោងចក្រនៅអាមេរិក ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ COVID-19។