(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៥០,៦១៤ ករណី ដែលក្នុងនោះ ១០,២៥៤ នាក់ស្លាប់ និង ៨៩,០៤៤ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៦២ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ២៤ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ៣៥ ប្រទេស, ទ្វីបអាមេរិកចំនួន ០៥ ប្រទេស ,ទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន ០១ ប្រទេស។

ខាងក្រោមនេះជាតួលេខចុងក្រោយ នៃបណ្តាប្រទេស និងដែនដីទាំង ៦៦ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ៖

១៖ ប្រទេសចិនឆ្លងសរុប ៨០,៩៦៧ ករណីក្នុងនោះ ៣,២៤៨ នាក់បានស្លាប់។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ៤១,០៣៥ ករណីក្នុងនោះ ៣,៤០៥ នាក់ស្លាប់។
៣៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ១៩,៩៨០ ករណីក្នុងនោះ ១,០០២នាក់ស្លាប់។
៤៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ១៨,៤០៧ ករណីក្នុងនោះ ១,២៨៤ នាក់ស្លាប់។
៥៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ១៦,៦២៦ ករណីក្នុងនោះ ៤៤ នាក់ស្លាប់។
៦៖ សហរដ្ឋអាមេរិកឆ្លងសរុប ១៤,៣៦៦ ករណីក្នុងនោះ ២១៧ នាក់ស្លាប់។
៧៖ ប្រទេសបារាំងឆ្លងសរុប ១០,៩៩៥ ករណីក្នុងនោះ ៣៧២ នាក់ស្លាប់។
៨៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៨,៦៥២ ករណីក្នុងនោះ ៩៤ នាក់ស្លាប់។
៩៖ ប្រទេសស្វីសឆ្លងសរុប ៤,២២២ ករណីក្នុងនោះ ៤៣ នាក់ស្លាប់។
១០៖ ចក្រភពអស់គ្លេសឆ្លងសរុប ៣,២៦៩ ករណី ក្នុងនោះ ១៤៤ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ឆ្លងសរុប ២,៤៦០ ករណីក្នុងនោះ ៧៦ នាក់ស្លាប់។
១២៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ២,២៥៧ ករណីក្នុងនោះ ៣៧ នាក់ស្លាប់។
១៣៖ប្រទេសអូទ្រីសឆ្លងសរុប ២,២០៣ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
១៤៖ ប្រទេសន័រវេសឆ្លងសរុប ១,៨០២ ករណីក្នុងនោះ ០៧ នាក់ស្លាប់។
១៥៖ ប្រទេសស៊ុយអែតឆ្លងសរុប ១,៤៥២ ករណីក្នុងនោះ ១១ នាក់ស្លាប់។
១៦៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ១,២២៦ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
១៧៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ១,០៣០ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
១៨៖ ប្រទេសជប៉ុនឆ្លងសរុប ៩៦៣ ករណីក្នុងនោះ ៣៣ នាក់ស្លាប់។
១៩៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ៨៧៦ ករណីក្នុងនោះ ០៧ នាក់ស្លាប់។
២០៖ ប្រទេសកាណាដាឆ្លងសរុប ៨៧៣ ករណីក្នុងនោះ ១២ នាក់ស្លាប់។
២១៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ៧៨៦ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
២២៖ ប្រទេសឆែក ឆ្លងសរុប ៧៧៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៣៖ ប្រទេសអ៉ីស្រាអែលឆ្លងសរុប ៧០៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៤៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ៦៤៧ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
២៥៖ ប្រទេសអៀរឡង់ឆ្លងសរុប ៥៥៧ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
២៦៖ ប្រទេសលុចសំបួ ឆ្លងសរុប ៤៨៤ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
២៧៖ ប្រទេសក្រិកឆ្លងសរុប ៤៦៤ ករណីក្នុងនោះ ០៦ នាក់ស្លាប់។
២៨៖ ប្រទេសកាតា ឆ្លងសរុប ៤៦០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៩៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ៤៥៦ ករណីក្នុងនោះ ០៣ នាក់ស្លាប់។
៣០៖ ប្រទេសហ្វាំងឡង់ឆ្លងសរុប ៤០០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣១៖ ប្រទេស ប៉ូឡូញ ឆ្លងសរុប ៣៧៨ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៣២៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ៣៦៩ ករណី ក្នុងនោះ ៣២ នាក់ស្លាប់។
៣៣៖ ប្រទេសតួកគី ឆ្លងសរុប ៣៥៩ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៣៤៖ ប្រទេសសិង្ហបុរីឆ្លងសរុប ៣៤៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៥៖ ប្រទេសឈីលី ឆ្លងសរុប ៣៤២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៦៖ ប្រទេសអ៊ីស្លង់ឆ្លងសរុប ៣៣០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៧៖ ប្រទេសថៃ ឆ្លងសរុប ៣២២ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៨៖ ប្រទេសស្លូវេនី ឆ្លងសរុប ៣១៩ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៩៖ ប្រទេសបារ៉ែន ឆ្លងសរុប ២៨៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៤០៖ ប្រទេសអេស្តូនី ឆ្លងសរុប ២៨៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤១៖ ប្រទេសរូម៉ានីឆ្លងសរុប ២៧៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤២៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ២៧៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៣៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ២៦០ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៤៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ២៥៦ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
៤៥៖ ទីក្រុងហុងកុងឆ្លងសរុប ២៥៦ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៦៖ ប្រទេសប៉េរូឆ្លងសរុប ២៣៤ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៧៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ២៣០ ករណី ក្នុងនោះ ១៨ នាក់ស្លាប់។
៤៨៖ ប្រទេសឥណ្ឌា ឆ្លងសរុប ២០៦ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៤៩៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ២០២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥០៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ១៩៩ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥១៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ១៩២ ករណី ក្នុងនោះ ១៣ នាក់ស្លាប់។

៥២៖ ប្រទេសម៉ិកស៊ិក ឆ្លងសរុប ១៦៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥៣៖ ប្រទេសលីបង់ ឆ្លងសរុប ១៦៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៤៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១៥៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៥៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ១៤៤ ករណី ក្នុងនោះ ១៤ នាក់ស្លាប់។
៥៦៖ ប្រទេសអារ៉ាប់រួម ឆ្លងសរុប ១៤០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៧៖ ប្រទេសប៉ាណាម៉ា ឆ្លងសរុប ១៣៧ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥៨៖ ប្រទេសអាមេនី ឆ្លងសរុប ១៣៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៩៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ១៣៥ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦០៖ ប្រទេសអាហ្សង់ទីន ឆ្លងសរុប ១២៨ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦១៖ ប្រទេសកូឡុំប៊ី ឆ្លងសរុប ១២៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦២៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ១២៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៣៖ ប្រទេសស៊ែប៊ី ឆ្លងសរុប ១១៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៤៖ ប្រទេសក្រូអាត ឆ្លងសរុប ១១៣ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៦៥៖ ប្រទេសប៊ុលហ្គារី ឆ្លងសរុប ១១២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦៦៖ ប្រទេសឡាតវី ឆ្លងសរុប ១១១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។

ប្រភព៖ វែបសាយ worldometers.info (ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០)