(ហ្សាការតា)៖ ចាប់ពីយប់ពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមបិទព្រំដែន មិនឲ្យជនបរទេសចូលមក ក្នុងប្រទេសខ្លួន ហើយហាមឃាត់ពលរដ្ឋឥណ្ឌូណេស៊ីផ្ទាល់ មិនឲ្យចាកចេញពីប្រទេស សម្រាប់រយៈពេលមួយខែពេញ ដោយសារ តែការឆ្លងរាលដាលនៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New Straits Times នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

ដំណឹងខាងលើត្រូវបានប្រកាសជាសាធារណៈដោយ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi កំឡុងសន្និសីទ សារព័ត៌មានមួយនាយប់ថ្ងៃព្រហស្បតិ៍នេះ។ កាលពីរសៀលថ្ងៃដដែល អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសថា អ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត នៅក្នុងប្រទេសខ្លួ នបានកើនដល់២៥នាក់ ហើយអ្នកឆ្លងបានបន្តកើនដល់៣០៩នាក់ បន្ទាប់ពី ឥណ្ឌូណេស៊ីទើបតែបានរកឃើញករណីឆ្លងដំបូង កាលពីដើមខែមីនានេះប៉ុណ្ណោះ៕