(អឺរ៉ុប)៖ ប្រធានក្រុមអ្នកចរចា Brexit របស់សហភាពអឺរ៉ុប លោក Michel Barnier ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

លោក Michel Barnier មានអាយុ៦៩ឆ្នាំ បានគូសបញ្ជាក់ នៅក្នុងសារបង្ហោះលើ Twitter ដូច្នេះថា៖ «ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំត្រូវបានធ្វើតេស្ដរក ឃើញឆ្លង COVID19។ បច្ចុប្បន្ន ខ្ញុំស្ថិតនៅក្នុងស្ថានភាពប្រក្រតី ហើយខ្ញុំនឹងធ្វើតាមការណែនាំចាំបាច់នានា»៕