(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៦៧ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២០០,០៩៩ ករណី ដែលក្នុងនោះ ៨,០១០ នាក់ស្លាប់ និង ៨២,៨១៣ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៥៦ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ២៣ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ២៨ ប្រទេស, ទ្វីបអាមេរិកចំនួន ០៣ប្រទេស ,ទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន ០១ ប្រទេស។

ខាងក្រោមនេះជាតួលេខចុងក្រោយ នៃបណ្តាប្រទេស និងដែនដីទាំង ៥៦ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ៖

១៖ ប្រទេសចិនឆ្លងសរុប ៨០,៨៩៤ ករណីក្នុងនោះ ៣,២៣៧ នាក់បានស្លាប់។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ៣១,៥០៦ ករណីក្នុងនោះ ២,៥០៣ នាក់ស្លាប់។
៣៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ១៦,១៦៩ ករណីក្នុងនោះ ៩៨៨ នាក់ស្លាប់។
៤៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ១១,៨២៦ ករណីក្នុងនោះ ៥៣៣ នាក់ស្លាប់។
៥៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ៩,៨៧៧ ករណីក្នុងនោះ ២៦ នាក់ស្លាប់។
៦៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៨,៤១៣ ករណីក្នុងនោះ ៨៤ នាក់ស្លាប់។
៧៖ ប្រទេសបារាំងឆ្លងសរុប ៧,៧៣០ ករណីក្នុងនោះ ១៧៥ នាក់ស្លាប់។
៨៖ សហរដ្ឋអាមេរិកឆ្លងសរុប ៦,៥២៤ ករណីក្នុងនោះ ១១៦ នាក់ស្លាប់។
៩៖ ប្រទេសស្វីសឆ្លងសរុប ២,៧៤២ករណីក្នុងនោះ ២៧ នាក់ស្លាប់។
១០៖ ចក្រភពអស់គ្លេសឆ្លងសរុប ១,៩៥០ ករណី ក្នុងនោះ ៧១ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ឆ្លងសរុប ២,៧៤២ ករណីក្នុងនោះ ២៧ នាក់ស្លាប់។
១២៖ ប្រទេសន័រវេសឆ្លងសរុប ១,៤៨៦ ករណីក្នុងនោះ ០៤ នាក់ស្លាប់។
១៣៖ ប្រទេសអូទ្រីសឆ្លងសរុប ១,៤៧១ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
១៤៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ១,២៤៣ ករណីក្នុងនោះ ១០ នាក់ស្លាប់។
១៥៖ ប្រទេសស៊ុយអែតឆ្លងសរុប ១,១៩៦ ករណីក្នុងនោះ ០៨ នាក់ស្លាប់។
១៦៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ១,០៤៤ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
១៧៖ ប្រទេសជប៉ុនឆ្លងសរុប ៨៨២ ករណីក្នុងនោះ ២៩ នាក់ស្លាប់។
១៨៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ៧៩០ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
១៩៖ ប្រទេសកាណាដាឆ្លងសរុប ៥៩៨ ករណីក្នុងនោះ ០៨ នាក់ស្លាប់។
២០៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ៥៦៥ ករណីក្នុងនោះ ០៦ នាក់ស្លាប់។
២១៖ ប្រទេសឆែក ឆ្លងសរុប ៤៦៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២២៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ៤៤៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២៣៖ ប្រទេសកាតា ឆ្លងសរុប ៤៤២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៤៖ ប្រទេសអ៉ីស្រាអែលឆ្លងសរុប ៤២៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៥៖ ប្រទេសក្រិកឆ្លងសរុប ៣៨៧ ករណីក្នុងនោះ ០៥ នាក់ស្លាប់។
២៦៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ៣៤៩ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
២៧៖ ប្រទេសហ្វាំងឡង់ឆ្លងសរុប ៣៣៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៨៖ ប្រទេសអៀរឡង់ឆ្លងសរុប ២៩២ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
២៩៖ ប្រទេសស្លូវេនី ឆ្លងសរុប ២៧៥ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣០៖ ប្រទេសសិង្ហបុរីឆ្លងសរុប ២៦៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣១៖ ប្រទេសអេស្តូនី ឆ្លងសរុប ២៥៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣២៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ២៥៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៣៖ ប្រទេសអ៊ីស្លង់ឆ្លងសរុប ២៤៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៤៖ ប្រទេស ប៉ូឡូញ ឆ្លងសរុប ២៤៦ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៣៥៖ ប្រទេសរូម៉ានីឆ្លងសរុប ២៤៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៦៖ ប្រទេសបារ៉ែន ឆ្លងសរុប ២៤១ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៧៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ២២៧ ករណី ក្នុងនោះ ១៩ នាក់ស្លាប់។
៣៨៖ ប្រទេសថៃ ឆ្លងសរុប ២១២ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៩៖ ប្រទេសលុចសំបួ ឆ្លងសរុប ២០៣ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤០៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ២០២ ករណី ក្នុងនោះ ១៧ នាក់ស្លាប់។
៤១៖ ប្រទេសឈីលី ឆ្លងសរុប ២០១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤២៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ១៩៦ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៤៣៖ ទីក្រុងហុងកុងឆ្លងសរុប ១៨១ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៤៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ១៧១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៥៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ១៥៤ ករណី ក្នុងនោះ ១១ នាក់ស្លាប់។
៤៦៖ ប្រទេសឥណ្ឌា ឆ្លងសរុប ១៥២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៧៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១៤២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៨៖ ប្រទេសលីបង់ ឆ្លងសរុប ១៣៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៩៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ១១៩ ករណី ក្នុងនោះ ១១ នាក់ស្លាប់។
៥០៖ ប្រទេសប៉េរូឆ្លងសរុប ១១៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥១៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ១១៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។

៥២៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ១១៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៣៖ ប្រទេសអារ៉ាប់រួម ឆ្លងសរុប ១១៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៤៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ១១១ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៥៥៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ១០៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៦៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ១០០ ករណី ក្នុងនោះ ០១ នាក់ស្លាប់។

ប្រភព៖ វែបសាយ worldometers.info (ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០)