(អឺរ៉ុប)៖ សមាគមសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានសម្រេចចិត្តលើកពេលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទ្វីបអ៉ឺរ៉ុប UEFA Euro 2020 ទៅឆ្នាំក្រោយ ខណៈពិភពលោកទាំងមូលកំពុងបង្កើនយុទ្ធនាការប្រឆាំងនឹង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

ការប្រកាសពីការសម្រេចចិត្តលើកពេលនេះ ត្រូវបានប្រកាសដោយសមាគមបាល់ទាត់ន័រវែស ដែលបានទទួលស្គាល់ UEFA Euro 2020 ដែលគ្រោងនឹងធ្វើឡើងពី ថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ជាមួយការប្រកួតនៅលើទីលានក្នុងទីក្រុងចំនួន១២ នៅទូទាំងអឺរ៉ុប ត្រូវបានលើកពេលរហូតដល់ឆ្នាំក្រោយ វិញ។ ពោលគឺពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១៕