(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីនទើបតែប្រកាសថា អ្នកឆ្លងជំងឺរាតត្បាតសកល COVID-19 ត្រូវបានរកឃើញចំនួន ៤៥នាក់ទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ១៨៧ករណី ក្នុងនោះអ្នកជំងឺ ១២នាក់ស្លាប់ និង ០៤នាក់ប៉ុណ្ណោះបានជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរហ្វីលីពីន សម្រេចបិទកោះធំ លូហ្សុន (Luzon island) និងតំបន់ព័ទ្ធជុំវិញរដ្ឋធានីម៉ានីល (Metro Manila) ដើម្បីទប់ស្កាត់វីរុសនេះមិនឲ្យរីករាលដាល ទៅកាន់តំបន់ផ្សេងៗទៀត សម្រាប់រយៈពេលកំណត់ ៣០ថ្ងៃ៕