(ហូឡង់)៖ អាជ្ញាធរសុខាភិបាលហូឡង់ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ១,៤១៣នាក់ហើយ ក្រោយអ្នកឆ្លងថ្មី ២៧៨នាក់ ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

បើតាមវិទ្យាស្ថានជាតិហូឡង់ សម្រាប់ការសុខាភិបាលសាធារណៈ (RIVM) ចំនួនអ្នកស្លាប់ក៏បានកើនដល់ ២៤នាក់ ផងដែរ ក្រោយអ្នកជំងឺ៤នាក់ បន្ថែមទៀតបានបាត់បង់ជីវិត គិតពេញមួយថ្ងៃអាទិត្យម្សិលមិញ៕