(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលអង់គ្លេស ប្រកាសនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់២១នាក់ហើយ ក្រោយអ្នកជំងឺ១០នាក់ បន្ថែមទៀត បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

អ្នកជំងឺ COVID-19 ទាំងអស់ដែលបានស្លាប់ គឺមានជំងឺប្រចាំកាយ និងជាមនុស្សមានវ័យចំណាស់មានអាយុលើពី៦០ឆ្នាំ ហើយអ្នកស្លាប់ទៀតសោត ត្រូវបានរាយការណ៍នៅក្នុងទីក្រុង London, Birmingham និងទីក្រុង Leicester។ បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស មនុស្សឆ្លង COVID-19 ក៏បានកើនដល់ ១,១៤០នាក់ផងដែរ នៅក្នុងចំណោមមនុស្ស ៣៧,៧៤៦នាក់ ដែលត្រូវបានធ្វើតេស្ដរកជំងឺនេះ៕