(ស៊ីរី)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា មនុស្សយ៉ាងហោច ៣៨៤,០០០នាក់ បានស្លាប់ដោយសារសង្រ្គាមនៅក្នុងប្រទេសស៊ីរី គិតចាប់តាំងពី វាផ្ទុះឡើងនៅក្នុងខែមីនា ឆ្នាំ២០១១មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតខាងលើ មានច្រើនជាង ១១៦,០០០នាក់ គឺជាជនស៊ីវិល។ បច្ចុប្បន្ន បើទោះជារដ្ឋាភិបាលរបស់ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ដោយមានជំនួយពីរុស្ស៊ី កំពុងគ្រ ប់គ្រងទឹកដីស្ទើតែទាំងស្រុងក៏ដោយ ប៉ុន្តែការវាយប្រយុទ្ធគ្នានៅតែបន្តកើតមានដដែល ជាពិសេសនៅក្នុងខេត្ត Idlib តែម្ដង៕