(តូរីន)៖ ខ្សែប្រយុទ្ធក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បាននិយាយថាការការពារអាយុជីវិតមនុស្ស ពីជំងឺ COVID-19 គឺជារឿងអទិភាព ត្រូវធ្វើមុនផលប្រយោជន៍ដទៃទាំងអស់។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មានអ៉ីតាលី ANSA នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

កីឡាករ Cristiano Ronaldo ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយជាលើកដំបូងចេញពីគេហដ្ឋានក្នុងទីក្រុង Madeira ប្រទេសព័រទុយហ្គាល់ និងបន្ទាប់ពី មិត្តរួមក្រុម កីឡាករខ្សែការពារ Daniele Rugani ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។ កីឡាករវ័យវ័យ៣៥ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ការការពារអាយុជីវិតមនុស្ស ពីជំងឺ COVID-19 គឺជារឿងអទិភាព និងមានសារៈសំខាន់ជាងអ្វីៗ និងផលប្រយោជន៍ដទៃទាំងអស់»

កីឡាករខែ្សប្រយុទ្ធរូបនេះ Juventus ក៏បានសង្កត់ធ្ងន់ដែរថាពីសារៈសំខាន់នៃការអនុវត្តតាមអនុសាសន៍ របស់អង្គការសុខភាពពិភពលោក WHO និងរដ្ឋាភិបាលនៃប្រទេសនីមួយៗ៕