(រ៉ូម)៖ អាជ្ញាធរសុខាភិបាលអ៉ីតាលី បាននិយាយថា មនុស្ស២៥០នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេលពេញ២៤ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យ ចំនួនអ្នកស្លាប់សរុប កើនដល់១,២៦៦នាក់ និងឆ្លងជាង ១៧,៦៦០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

បច្ចុប្បន្ន អ៊ីតាលី ដែលមានប្រជាជនជាង៦០លាននាក់ កំពុងអនុវត្តវិធានការបិទប្រទេសទាំងមូលរហូតដល់ថ្ងៃទី០៣ ខែមេសា ខណៈចំនួនអ្នកស្លាប់ និងឆ្លង COVID-19 មិនមាន ភាពធូរស្រាលសោះ ដោយឱ្យប្រទេសអឺរ៉ុបមួយនេះក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ ទន្ទឹមគ្នា អង្គការសុខាភាពពិភពលោក បានក៏បានប្រកាសដែរថាអឺរ៉ុប កំពុង ក្លាយជាចំណុចកណ្ដាលថ្មីនៃការរាតត្បាតរបស់ COVID-19។

បើតាម WHO ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងពិភពលោក បានកើនដល់ច្រើនជាង ៥,០០០នាក់ហើយ និងឆ្លងជាង ១៣២,០០០នាក់៕