(ប៉ារីស)៖ ក្រសួងសុខាភិបាលបារាំង បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ៨០០ករណីបន្ថែមទៀត ពេញមួយថ្ងៃព្រហស្បតិ៍ ដោយធ្វើឱ្យចំនួនអ្នកឆ្លង សរុបនៅទូទាំង ប្រទេសកើនដល់ ៣,៦៦១នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលបារាំង គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ មនុស្សស្លាប់ដោយសារ COVID-19 ក៏បានកើនដល់៧៩នាក់ផងដែរ៕