(ព្រុយណេ)៖ ក្រសួងសុខាភិបាលព្រុយណេនាថ្ងៃចន្ទនេះ បានប្រកាសថា ប្រទេសព្រុយណេបានប្រកាសពីការរកឃើញករណីដំបូង នៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរបស់ព្រុយណេផ្ទាល់គឺ Borneo Bulletin នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

គួរជម្រាបថា យោងតាមប្រភពដដែល អ្នកជំងឺម្នាក់នោះគឺជាបុរសវ័យ៥៣ឆ្នាំ ដែលបានត្រឡប់មកប្រទេសព្រុយណេវិញ ពីទីក្រុងគូឡាឡាំពួរនៃ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ជាមួយមិត្តភក្តិចំនួន៣នាក់ទៀត៕