(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០នេះ៖

១៖ ឧទ្ធម្ភាគចក្រដឹកមេប៉ូលិសជាតិហ្វីលីពីន ហោះប៉ះបង្គោលខ្សែភ្លើងបណ្តាលឲ្យធ្លាក់។

២៖ ផ្ទុះការវាយតប់គ្នារវាងសមាជិកសភា ក្នុងកិច្ចប្រជុំសភាតួកគី។

៣៖ អ្នកដំណើរ និងអ្នកបម្រើទាំងអស់លើកប៉ាល់ Grand Princess ត្រូវអាជ្ញាធរកាលីហ្វ័រញ៉ាតម្រូវឲ្យស្នាក់នៅក្នុងបន្ទប់ ក្រោយអ្នកដំណើរម្នាក់ស្លាប់ដោយសារ COVID-19។

៤៖ អតីតអគ្គលេខាធិការ UN លោក Javier Perez de Cuellar ទទួលមរណភាពនៅអាយុ១០០ឆ្នាំ។

៥៖ ជំងឺ COVID-19 បង្ខំឱ្យសិស្ស-និស្សិត ២៩០លាននាក់ មិនអាចទៅសាលារៀន។

៦៖ ថៃ រកឃើញការឆ្លង COVID-19 ៤ករណីបន្ថែមទៀត, ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៤៧នាក់។

៧៖ លោក គីម ជុងអ៊ុន ផ្ញើលិខិតលើកទឹកចិត្តប្រជាជនកូរ៉េខាងត្បូង និងជូនពរឲ្យជម្នះជំងឺ COVID-19 ដែលកំពុងតែវាយលុកខ្លាំង។