(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៥ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី ក្នុងចំណោម៥ករណីថ្មីខាងលើ មានមួយករណីជា ករណីនាំចូល និង៤ទៀតជាករណីជាប់ពាក់ព័ន្ធនឹងចង្កោមករណីមុនៗ។ គិតមកទល់ពេលនេះ ចំនួនករណីអ្នកដែលបានឆ្លងជំងឺ COVID-19 នៅសិង្ហបុរី គឺកើនដល់១១៧ករណី។

គួរជម្រាបថា យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍ដដែលនេះ អ្នកជំងឺ២នាក់ថែមទៀត ទើបត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ដែលប្រការនេះធ្វើឲ្យចំនួនអ្នកជាពីជំងឺ COVID-19 នៅក្នុងប្រទេសសិង្ហបុរី កើនដល់៨១នាក់ ក្នុងចំណោម អ្នកដែលបានឆ្លងទាំង១១៧នាក់៕