(ប៉េរូ)៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក ហ្សាវា ប៉េរែស ដឺ ឃ្យូលឡឺ (Javier Perez de Cuellar) បានទទួលមរណភាពហើយ នៅថ្ងៃពុធសប្ដាហ៍នេះក្នុងវ័យ ១០០ឆ្នាំ។ នេះបើតាមប្រភពីកូនប្រុសរបស់លោក Javier ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

កូនប្រុសរបស់លោក គឺលោក ហ្វ្រេង់ស៊ីស្កូ ប៉េរែស ដឺ ឃ្យូលឡឺ (Francisco Pérez de) Cuellar បានឱ្យដឹងថា ឪពុករបស់ខ្លួនបានទទួលមរណភាពនៅក្នុងផ្ទះ នៅឯទីក្រុងលីម៉ា ដោយសារជរាពាធ។

គួរបញ្ជាក់ថា លោក Perez de Cuellar ដែលជាអ្នកនយោបាយ និងការទូតប៉េរូ ធ្លាប់កាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិទី៥ ចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩១ (ពីរអាណត្តិ) ហើយព័ត៌មានអំពីមរណភាពរបស់លោក ក៏ត្រូវបានក្រុមមន្ត្រីរដ្ឋាភិបាលប៉េរូទទួលស្គាល់ផងដែរ៕