(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃពុធនេះ បានឱ្យដឹងថាអ្នកជំងឺ COVID-19 បានកើនដល់២៤០នាក់ហើយ បន្ទាប់ពីករណីឆ្លងថ្មីចំនួន៤៤ ត្រូវបានទទួលស្គាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ ករណីឆ្លងថ្មីចំនួន ១៥ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋសហព័ន្ធចំនួន១៦ ហើយរដ្ឋ North Rhine-Westphalia មានករណីឆ្លងច្រើនជាងគេបំផុត។ មកទល់នឹងពេលនេះ អាល្លឺម៉ង់មិនទាន់មានអ្នកស្លាប់ដោយសារតែ COVID-19 នៅឡើយទេ ប៉ុន្តែករណីឆ្លងនៅតែបន្តកើនឡើង៕