(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលអាមេរិក នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថាចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនដល់១២៦នាក់ហើយ នៅទូទាំងប្រទេស ក្នុងនោះមាន៩នាក់ បានស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

បើតាមអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងចំណោមអ្នកឆ្លងទាំង១២៦នាក់ខាងលើ មាន៤៨នាក់ ក្នុងនោះមាន៤៥នាក់ មកពីកប៉ាល់ដឹកអ្នកដំណើរ Diamond Princess និងបីនាក់ មកពីទីក្រុង វ៉ូហាន ប្រទេសចិន។ ចំណែកឯ ៧៨ករណីផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងរដ្ឋចំនួន១៣ ដោយរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វ័រញ៉ា មានចំនួនអ្នកឆ្លងច្រើនជាងគេ ហើយអ្នកស្លាប់ទាំង៩នាក់ សុទ្ធតែជាអ្នករស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន៕