(ប៉ូឡូញ)៖ រដ្ឋមន្ត្រីសុខាភិបាលប៉ូឡូញ លោក Lukasz Szumowski បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងនៅក្នុងប្រទេស លើបុរស ម្នាក់ដែលត្រូវបានគេរាយការណ៍ថាទើបតែធ្វើដំណើរត្រឡប់មកពីប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ លោក Szumowski អ្នកជំងឺ COVID-19 ខាងលើគឺជាបុរសម្នាក់ ហើយរូបគេកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងទីក្រុង Zielona Gora នៃភាគខាងលិចប្រទេសប៉ូឡូញ។ បច្ចុប្បន្ន អ្នកជំងឺរូបនេះកំពុងស្ថិតនៅក្នុងស្ថានប្រក្រតី៕