(សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KCDC បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្ស៤នាក់បន្ថែមទៀត បានបាត់បង់ជីវិតដោយសារតែ ជំងឺ COVID-19 ដោយធ្វើឱ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់២៦នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

បើតាម KCDC មនុស្សឆ្លង COVID-19 ក៏បានកើនដល់ ៤,២១២នាក់ ផងដែរ ក្រោយករណីឆ្លង៤៧៦ថ្មី ត្រូវបានរាយការណ៍ ហើយទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់របងគ្នា គឺជាតំបន់ដែលរ៉ាប់រងករណីស្ទើរតែទាំងអស់៕