(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំង នៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញការឆ្លងជំងឺ COVID-19 ពីរករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លង សរុបនៅទូទាំងប្រទេសកើនដល់ ៤០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ការឆ្លងពីរករណីខាងលើ ត្រូវបានរាយការណ៍នៅតំបន់ក្នុង Haute-Savoie ស្ថិតនៅភាគខាងកើតនៃប្រទេស ហើយអ្នកជំងឺទាំងពីរនាក់នេះ គឺជាសាច់ញាតិរបស់មនុស្សម្នាក់ ដែលធ្លាប់ត្រូវបានគេពិនិត្យរកឃើញថាបានឆ្លងជំងឺនេះ។ បច្ចុប្បន្ន ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕