(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកដល់ប្រទេសឥណ្ឌា ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង។

 

២៖ អ៉ីស្រាអែលវាយប្រហារលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ Gaza និងស៊ីរី ជាការសងសឹកចំពោះការបាញ់រ៉ុក្កែតចូលមកទឹកដីខ្លួន។

៣៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ លាលែងពីតំណែង។

៤៖ ក្រោយអាមេរិកផ្តាច់ជីវិតមេដឹកនាំមុន ពេលនេះក្រុមភេរវករអាល់កៃដានៅអារ៉ាប់ ប្រកាសតែងតាំងមេដឹកនាំថ្មីម្នាក់ទៀត។

៥៖ កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19។

៦៖ ទីបំផុតចិនសម្រេចពន្យារពេលកិច្ចប្រជុំសភាប្រចាំឆ្នាំ ចំពោះមុខការប្រយុទ្ធប្រឆាំងនឹង COVID-19។

៧៖ សហភាពអឺរ៉ុបធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្តាល ក្នុងទីក្រុង Brussels ពាក់ព័ន្ធបញ្ហាជំងឺ COVID-19។