(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

លិខិតលាលែងចេញពីតំណែងរបស់លោក មហាធៀ ត្រូវបានថ្វាយជូនព្រះមហាក្សត្រម៉ាឡេស៊ី នៅម៉ោង១រសៀល នៅថ្ងៃចន្ទនេះ។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ លម្អិតអ្វីបន្ថែមនោះទេ រួមទាំងនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញពីការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយការសម្រេចចិត្តបែបនេះ គឺកើតឡើងក្រោយលេចលឺ ដំណឹងថាលោក មហាធៀ នឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។