(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ២,៥៩២នាក់ និងអ្នកឆ្លងសរុបនៅ ទូទាំងប្រទេសមានចំនួនសរុប ៧៧,១៥០ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមគណៈកម្មការសុខាភិបាលចិន ករណីឆ្លងថ្មីនៃ COVID-19 ចំនួន ៤០៩ករណី ត្រូវបានរកឃើញ និងមនុស្ស ១៥០នាក់បន្ថែមទៀតបានស្លាប់ កាលពីពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ខណៈក្នុងចំណោមអ្នកស្លាប់ទាំងអស់មាន ១៤៩នាក់នៅក្នុងខេត្តហ៊ូប៉ី (Hubei) និងម្នាក់នៅខេត្តហៃណាន (Hainan) ហើយករណីសង្ស័យថ្មីៗ ៦២០ករណីទៀត ក៏កំពុងស្ថិតក្នុងការធ្វើតេស្ត៕