(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិន បានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថាចំនួនមនុស្សស្លាប់ ដោយសារឆ្លង COVID-19 បានកើនឡើងដល់ ២,៤៤៤នាក់ហើយ (ក្នុងនោះរួមមានហុងកុងស្លាប់២នាក់ និងតៃវ៉ាន់ម្នាក់) ខណៈអ្នកឆ្លងនៅទូទាំង ប្រទេសចិនវិញនោះ ក៏បានកើនឡើងដល់ ៧៧,០២៧ករណីផងដែរ។ នេះបើតាមការដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ CGTN។

នៅក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍មិ្សលមិញនេះ មនុស្សសរុប ៦៣០នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថា បានឆ្លងមេរោគ COVID-19 នៅក្នុងខេត្ត ហ៊ូប៉ី (Hubei) ដោយធ្វើឱ្យខេត្តមួយនេះមានចំនួនអ្នកឆ្លងកើនដល់ ៦៤,០៨៤នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះសរុបនៅថ្ងៃដដែលមានចំនួន៩៦នាក់ បន្ថែមទៀត នៅក្នុងខេត្តហ៊ូប៉ី (Hubei) រីឯអ្នកជំងឺ១,៧៤២នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ៕