(ប៉េកាំង)៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹថា វីរុសផ្លូវដង្ហើមថ្មី (Coronavirus) បានសម្លាប់មនុស្សកើនដល់២៥នាក់ ចំណែកចំនួនអ្នកឆ្លងបានកើនដល់៨៣០នាក់ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

ក្នុងនោះអាជ្ញាធរបានបញ្ជាក់ថា ប្រទេសវៀតណាម បានកើត២ករណី សិង្ហបុរី២ករណី និងជប៉ុន២ករណីផងដែរ។

សូមជំរាបថា ករណីវិរុសថ្មីនេះបានរីករាលដាលដល់ប្រទេសចំនួន៨រួមមាន៖ ចិន, កោះតៃវ៉ាន់, ថៃ, ជប៉ុន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, សិង្ហបុរី, វៀតណាម។

ជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) ដ៏សាហាវថ្មីមួយ ដែលអង្គការសុខភាពពិភពលោកហៅថា 2019-nCoV។ ចាប់តាំងពីវីរុសនេះត្រូវបានគេទទួលស្គាល់ថា ផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន (Wuhan)៕