(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នាថ្ងៃចន្ទនេះ បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់ ទីក្រុងតេហេរ៉ង់ដើម្បីរៀបចំការដោះដូរអ្នកទោសគ្នាបន្ថែមទៀត

ជាសហរដ្ឋអាមេរិក ប៉ុន្តែវាអាស្រ័យថាតើទីក្រុងវ៉ាស៊ីនតោនចង់ឬ មួយក៏មិនចង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

លោក Zarif បានបង្ហោះសារលើបណ្តាញសង្គម Twitter ដូច្នេះថា «ក្រោយទទួលបានជនជាតិយើងត្រឡប់មកវិញ ពួកយើងត្រៀម លក្ខណៈយ៉ាងពេញលេញ សម្រាប់ការដោះដូរអ្នកទោសបន្ថែមទៀត ប៉ុន្តែថាតើលទ្ធផលនឹងទៅជាយ៉ាងណា គឺអាស្រ័យលើខាង សហរដ្ឋអាមេរិក»។ ក្នុងថ្ងៃដដែលនេះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ក៏បានលើកឡើងដែរថា អ៊ីរ៉ង់ត្រៀមខ្លួនជានិច្ច ដើម្បីបន្តដោះដូរ អ្នកទោសបន្ថែមទៀតជាមួយអាមេរិក ក្រោយការដោះដូរដោយជោគជ័យកាលពីសប្តាហ៍មុន ដោយអ៊ីរ៉ង់សង្ឃឹមថា នៅទីបំផុតនឹង អាច ដោះដូរអ្នកទោសគ្នាឲ្យអស់តែម្តង។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានរៀបចំការដោះដូរអ្នកទោស២នាក់ នៅទីក្រុង Zurich នៃ ប្រទេសស្វីស។ នាឱកាសនោះ សាស្រ្តាចារ្យជនជាតិអ៊ីរ៉ង់ឈ្មោះ Massoud Soleimani ដែលបានរងការចោទប្រកាន់នៅ អាមេរិក ពីបទព្យាយាមនាំយកវត្ថុដែលបំពានទណ្ឌកម្មអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ និងពលរដ្ឋអាមេរិកឈ្មោះ Xiyue Wang ដែលត្រូវអ៊ីរ៉ង់ ចាប់ឃុំឃាំងពីបទលួចស៊ើបការណ៍ ត្រូវបានដោះលែង៕