(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសឆែកទិញប្រព័ន្ធមីស៊ីលអ៊ីស្រាអែល Iron Dome ចំនួន៨គ្រឿងក្នុងតម្លៃ១២៥លានដុល្លារ។

 

២៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋ Minnesota របស់អាមេរិក បណ្តាលឲ្យទាហានអាមេរិក៣នាក់ស្លាប់។

 

៣៖ ជនសង្ស័យ២នាក់ និងជនស្លូតត្រង់២នាក់ទៀតស្លាប់ ក្នុងករណីបាញ់ប្រហាររវាងក្រុមចោរប្លន់ប្រដាប់អាវុធនិងប៉ូលិសអាមេរិក នៅរដ្ឋផ្លូរីដា។

 

៤៖ ប្រជាជនអាហ្វហ្គានីស្ថាន ចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បត់ជីវិតរបស់អ្នកកាសែតជប៉ុនម្នាក់ ស្លាប់ក្នុងការវាយប្រហាររបស់ ក្រុមសកម្មប្រយុទ្ធ។

 

៥៖ នៅប្រទេសឥណ្ឌា ក្រុមជនសង្ស័យដែលព្រួតគ្នារំលោភ-សម្លាប់នារីវ័យ២៧ឆ្នាំម្នាក់ ត្រូវប៉ូលិសបាញ់សម្លាប់ ពេលព្យាយាមរត់គេចខ្លួន។

 

៦៖ សិង្ហបុរីរឹបអូសនាវាដឹកទំនិញរុស្ស៊ី និងនាវិក១២នាក់ ពាក់ព័ន្ធទណ្ឌកម្មអាមេរិក និងការជំពាក់បំណុល។

 

៧៖ រលំអគារកម្ពស់៦ជាន់នៅទីក្រុង Nairobi នៃប្រទេសកេនយ៉ា។