នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងលាលែងចេញពីតំណែង (Video inside)
05-12-2019 23:23
(វ៉ាស៊ីនតោន)៖ លោក អូស្កា ម៉ូណុស (Oscar Munoz) នាយប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ United Airlines របស់សហរដ្ឋអាមេរិក នឹងលាលែងចេញពីតំណែង នៅខែឧសភា ឆ្នាំក្រោយ, នេះបើយោងតាមសារព័ត៌មាន New York Times ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៥ ខែធ្នូនេះ។
តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ នៅថ្ងៃព្រហស្បត្តិ៍នេះ បានឲ្យដឹងថា លោក ស្កុត ឃឺប៊ី (J. Scott Kirby) ដែលជាប្រធានក្រុមហ៊ុន នឹងក្លាយជានាយកប្រតិបត្តិជំនួសវិញ នៅខែឧសភាខាងមុខ នៅពេលដែលលោក ម៉ូណុស នឹងតំឡើងតួនាទី ទៅជាប្រធាននាយកប្រតិបត្តិ សម្រាប់រយៈពេលមួយឆ្នាំ។
ក្រុមហ៊ុនអាកាសចរណ៍បន្ថែមថា អ្នកស្រី ជេន ហ្គាវី (Jane Garvey) ដែលជាប្រធាននាយកប្រតិបត្តិ នាពេលបច្ចុប្បន្ន នឹងចូលនិវត្តន៍ នៅខែឧសភាខាងមុខ ដោយវាគឺជាផ្នែកមួយ នៃការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ។
សូមជម្រាបថា ភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះបានកើនឡើង ក្នុងការធ្វើពាណិជ្ជកម្ម បន្ទាប់ពីមានការប្រកាសផ្លាស់ប្តូរ ថ្នាក់ដឹកនាំក្រុមហ៊ុននេះ៕