(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ គិតត្រឹមរសៀលថ្ងៃពុធនេះ មនុស្សយ៉ាងហោចចំនួន១៧នាក់ហើយបានបាត់បង់ជីវិតដោយសារព្យុះទីហ្វុង កំណាចមួយ ដែល បានបោកបក់វាយប្រហារមកលើប្រទេសហ្វីលីពីនតាំងតែពីថ្ងៃអង្គារសប្តាហ៍នេះ។

២៖ រដ្ឋាភិបាលឥណ្ឌាទើបតែបានផ្តល់ ទូកល្បឿនលឿនសម្រាប់ល្បាតដែនសមុទ្រមួយគ្រឿង ដល់ប្រទេសដែនកោះម៉ាល់ឌីវ ដែលទំនងជាក្រោមគោលបំណងដើម្បីប្រឡងប្រណាំងឥទ្ធិពលជាមួយចិន ។

៣៖ កងនាវាអាមេរិកបានសម្រេចចិត្តលើគំរោងធំមួយ ដែលមានតម្លៃជាង ២២.២ពាន់លានដុល្លារសម្រាប់ការ ផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដ៏ទំនើបបំផុតនៅលើពិភពលោកស្របពេលកងនាវាចិន កាន់តែពង្រីកអំណាច និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក។

៤៖ លោក សាន់ដារ ភីឆៃ (Sundar Pichai) នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google នឹងឡើងកាន់តំណែងជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាល់ហ្វាប៊ែត (Alphabet) ដែលជាម្ចាស់របស់ Google បន្ថែមទៀត ក្រោយនាយកប្រតិបត្តិចាស់សម្រេចលាលែង។

៥៖ នៅក្នុងរបាយការណ៍ស្ដីពីនីតិវិធីដកតំណែងប្រធានាធិបតី ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថា លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកបានដឹកនាំយុទ្ធនាការ មួយមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងគោលបំណងបង្កឧបសគ្គដល់ការស៊ើបអង្កេត និងគំរាមកំហែងសាក្សី។

៦៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) បានអនុម័តទៅដំណោះស្រាយសរុបចំនួន០៤សំខាន់ៗ ក្នុងនោះរួចមានដូចជា ការការពារព្រំដែនឆ្នាំ១៩៦៧ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនព្រមទាំងកំណត់ កាលបរិច្ឆេទថ្មីនៃបន្តការបេសកកម្មរបស់ស្ថាប័នចំនួនពីរ ចំណុះឲ្យអង្គការសហប្រជាជាតិ (UN) ដែលកំពុងបម្រើការងារពាក់ព័ន្ធបញ្ហាប៉ាឡេស្ទីន៕