(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជិតពីរឆ្នាំ អាមេរិកនៅតែមិនផ្តល់សំណងសម្រាប់ការឆេះយន្តហោះចម្បាំងមួយគ្រឿង ដែលអូស្រ្តាលីទិញពីខ្លួន។

២៖ ទីបំផុតសពជនជាតិវៀតណាមទាំង៣៩នាក់ត្រូវដឹកមកដល់ទឹកដីកំណើតវិញ ក្រោយរកឃើញក្នុងកុងតឺន័រនៅអង់គ្លេស។

៣៖ ហុងកុងត្រៀមជួសជុលសាកលវិទ្យាល័យ PolyU ឡើងវិញក្រោយការប្រឈមមុខគ្នារវាងប៉ូលិសនិងបាតុករនៅទីនោះ បានបញ្ចប់ទៅ។

៤៖ កងទ័ពជើងទឹកលីប៊ីជួយសង្រ្គោះបានជនភៀសខ្លួនជាង២០០នាក់ ចេញពីក្នុងផ្ទៃសមុទ្រនៅភាគខាងកើតប្រទេសលីប៊ី។

៥៖ ទោះបីជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ប្រកាសថាលោកនឹងចុះចេញពីតំណែង ក៏ក្រុមបាតុករនៅតែមិនបន្ធូរដៃដដែល។

៦៖ កូរ៉េខាងជើងរិះគន់ធ្ងន់ៗលើនាយករដ្ឋមន្ត្រីជប៉ុន និងព្រមានថា គ្រាប់មីស៊ីលពិតៗអាចនឹងត្រូវបាញ់នាពេលខាងមុខ។

៧៖ អ៊ីរ៉ង់ត្រៀមបញ្ចេញនាវាពិឃាតថ្មីមួយគ្រឿង ចំពោះមុខទណ្ឌកម្ម UN ដែលជិតផុតកំណត់។