(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រុស្ស៊ីបង្ហោះវីដេអូធ្វើតេស្តគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

២៖ អតីតប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទលាងលុយកខ្វក់

៣៖ កងកម្លាំងការពារសន្តិសុខអ៊ីរ៉ាក់បាញ់សម្លាប់បាតុករ៤៥នាក់បន្ថែមទៀត ដែលបានតវ៉ាបិទផ្លូវ និងដុតស្ថានកុងស៊ុលអ៊ីរ៉ង់។

៤៖ លោក ដូណាល់ ត្រាំ ទៅសួរសុខទុក្ខកងទ័ពអាមេរិក ដល់អាហ្វហ្គានីស្ថាន ក្នុងថ្ងៃបុណ្យ Thanksgiving។

៥៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yasuhiro Nakasone ទទួលមរណភាពក្នុងអាយុ១០១ឆ្នាំ។

៦៖ កើតមានរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ នៅភាគខាងកើតប្រទេសជប៉ុន។

៧៖ ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទេសអាល់បានីកើនដល់៤៦នាក់។