(អាល់បានី)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី វាយប្រហាររដ្ឋធានី Tirana និងទីក្រុងមួយចំនួនទៀត នៃប្រទេសអាល់បានី បានកើនឡើងដល់៦នាក់ និងអ្នករងរបួសចំនួន១៥០នាក់, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រនេះ គឺជាគ្រោះរញ្ជួយដីកម្រិតខ្លាំងបំផុត ដែលបានវាយប្រហារអាល់បានី ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយបានវាយប្រហារ នៅចម្ងាយប្រមាណ៣៤គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិច រដ្ឋធានី Tirana, នេះបើតាមការឲ្យដឹង ពីមជ្ឈមណ្ឌលគ្រោះរញ្ជួយដីអឺរ៉ុប និងម៉េឌីទែរ៉ាណេ បានឲ្យដឹងដូច្នេះ។

សណ្ឋាគារកម្ពស់៣ជាន់មួយ នៅតំបន់កំពង់ផែ Durres បានបាក់រលំ ខណៈអគារមួយផ្សេងទៀត នៅកណ្តាលទីក្រុង បានរងការខូចខាតយ៉ាងខ្លាំង៕