(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើកសន្និសីទកាសែតជាមួយប្រធានាធិបតីតួកគី នៅសេតវិមាន។

២៖ ហ្វីលីពីនរៀបចំការហាត់សមដើម្បីត្រៀមខ្លួនទប់ទល់ ពេលមានការវាយប្រហារដោយគ្រោះរញ្ជួយដី។

៣៖ តុលាការនៅប្រទេសវៀតណាម កាត់ទោសប្រហារជីវិតជនជាប់ចោទគ្រឿងញៀន៦នាក់ ខណៈមួយចំនួនទៀតត្រូវជាប់គុក។

៤៖ ចិនទើបទទួលជោគជ័យលើការធ្វើតេស្តយាន Lander សម្រាប់បញ្ជូនទៅភពអង្គារនៅឆ្នាំ២០២០។

៥៖ ទីបំផុតអ៊ីស្រាអែល និងហ្គាហ្សាព្រមព្រៀងឈប់បាញ់គ្នា ក្រោយមនុស្ស៣៤នាក់ស្លាប់ រួមទាំងមេបញ្ជាការក្រុមឧទ្ទាមជីហាដ។

៦៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅភាគខាងកើតអូស្រ្តាលីកើនដល់៤នាក់។

៧៖ មនុស្ស៧នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងដឹកអ្នកដំណើរ២គ្រឿង នៅកោះជ្វាប្រទេសឥណ្ឌូណេស៊ី។