(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាមេរិកទើបចល័តនាវាចម្បាំងមួយគ្រឿងទៀត ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាទង្វើដុតបញ្ឆេះចិនឲ្យខឹងសម្បារ។

២៖ មានករណីបំផ្ទុះរថយន្តនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន ផ្តាច់ជីវិតមនុស្ស៧នាក់។

៣៖ ភ្លើងឆេះព្រៃនៅអូស្ត្រាលីនៅបន្តរីករាលដាល និងមិនទាន់មានសញ្ញាថាអាចធូរស្រាល។

៤៖ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាត កើតឡើងនៅពីមុខស្ថានីយប៉ូលិសឥណ្ឌូណេស៊ី។

៥៖ សហរដ្ឋអាមេរិកទទួលស្គាល់ប្រធានាធិបតីស្តីទីប្រទេសបូលីវីដែលប្រកាសតែងតាំងខ្លួនឯង ក្រោយប្រធានាធិបតីមុនលាលែង។

៦៖ ប៉ាឡេស្ទីនទាមទារឲ្យអ៊ីស្រាអែលឈប់វាយលុកតំបន់ហ្គាហ្សាជាបន្ទាន់ និងស្នើឲ្យអង្គការសហប្រជាជាតិជួយផង។

៧៖ ចុងចោទដកកាំភ្លើងបាញ់សម្លាប់ដើមចោទនិងមេធាវី ក្នុងបន្ទប់សវនាការនៅខេត្តចន្ទបុរីប្រទេសថៃ។