(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្សយ៉ាងតិច៣នាក់ស្លាប់ ៧នាក់បាត់ខ្លួន ហើយលំនៅឋានជាង១៥០ខ្នងត្រូវបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅ ភាគខាងកើតអូស្រ្តាលី។

២៖ ឪពុកលោក Julian Assange និយាយថា ស្ថាបនិកវែបសាយ WikiLeaks រូបនេះ អាចនឹងត្រូវស្លាប់ក្នុងពន្ធនាគារនៅអង់គ្លេស។

៣៖ កងទ័ពអាមេរិកធ្វើតេស្តប្រព័ន្ធឡាស៊ែរពិសេស ដោយបាញ់កម្ទេចដ្រូនម្តងអស់ជាច្រើនគ្រឿង។

៤៖ កំពូលមហាសេដ្ឋីអាមេរិកលំដាប់ទី៩លោក Michael Bloomberg ព្រមចូលរួមប្រកួតយកតំណែងប្រធានាធិបតីឆ្នាំ២០២០ ខណៈលោក ដូណាល់ ត្រាំ បង្ហោះសារចំអកភ្លាមៗ។

៥៖ អតីតប្រធានាធិបតីប្រេស៊ីល លោក Lula ត្រូវបានដោះលែងពីពន្ធនាគារ។

៦៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី។

៧៖ សហរដ្ឋអាមេរិកត្រៀមដំឡើងអាយុសម្រាប់អ្នកដែលអាចប្រើប្រាស់បារីអេឡិចត្រូនិចឲ្យដល់២១ឆ្នាំ។