(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រញ្ជួយដីនៅអ៊ីរ៉ង់ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦នាក់ និងបង្កឲ្យរបួសជាង៣០០នាក់។

២៖ ជនជាតិសិង្ហបុរី២៦នាក់រងរបួស ដោយសារបាក់ស្ពាននៅរមណីយដ្ឋានមួយ នៅឥណ្ឌូណេស៊ី។

៣៖ និស្សិតហុងកុងដែលធ្លាក់ពីលើអគារពេលធ្វើបាតុកម្ម បានបាត់បង់ជីវិតហើយនៅក្នុងមន្ទីរពេទ្យ។

៤៖ ជប៉ុនរឹបអូសបានគ្រឿងញៀនកូកាអ៊ីន ៤០០គីឡូក្រាម នៅកំពង់ផែទីក្រុងកូបេ។

៥៖ តុលាការចិនសម្រេចកាត់ទោសដាក់ពន្ធនាគារអតីតអ្នកនយោបាយជប៉ុនម្នាក់អស់មួយជីវិត ក្នុងសំណុំរឿងគ្រឿងញៀន។

៦៖ ដុំទឹកកកនៅប្រទេសហ្វាំងឡង់ប្រមូលផ្តុំគ្នា ប្រៀបបីដូចទីវាលមួយគ្របដណ្តប់ដោយស៊ុត។

៧៖ វៀតណាមកំពុងត្រៀមនាំយកសាកសពជនជាតិខ្លួនទាំង៣៩នាក់ នៅអង់គ្លេសត្រឡប់ទៅប្រទេសកំណើតវិញ។

Advertising