(ហុងកុង)៖ ប៉ូលិសហុងកុងនៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សពីរនាក់បានរងរបួសធ្ងន់ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងអាជ្ញាធរ និងក្រុមបាតុករកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដំបូងឡើយបាតុកម្មតវ៉ាកាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើងដោយសន្តិវិធី ប៉ុន្តែអំពើហិង្សា និងភាពចលាចលស្រាប់តែផ្ទុះឡើង ក្រោយប៉ូលិសហុងកុងប៉ះទង្គិចគ្នាជាមួយបាតុករមួយចំនួន ដែលបានយកថ្នាំពណ៌បាញ់លើភោជនីយដ្ឋានមួយកន្លែង។ បន្ថែមពីលើនេះ បុរសជាបាតុករម្នាក់ប្រដាប់កូនកាំបិតនៅក្នុងដៃ បានចាក់មនុស្ស០៥នាក់ឱ្យរបួស ក្នុងនោះមានពីរនាក់របួសធ្ងន់ ហើយក្នុងចំណោមអ្នករងរបួសក៏មានជនសង្ស័យជា
ដែលបានប្រើកាំបិតនោះផងដែរ ដែលត្រូវបានក្រុមបាតុករវាយនឹងដំបង។

គួរបញ្ជាក់ថា ការវាយប្រហារដោយកាំបិត និងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសហុងកុង បានផ្ទុះឡើងនៅផ្សារទំនើប ស៊ីធីផ្លាហ្សា (Cityplaza) នៃស្រុក តៃកូអូ (Tai Koo) ហើយបាតុកម្មតវ៉ាត្រូវបានគេរំពឹងថា នឹងកើតឡើងជាថ្មីនៅក្នុងសប្ដាហ៍នេះ ដើម្បីទាមទារឱ្យមានការស៊ើបអង្កេតលើអំពើហិង្សាប្រព្រឹត្តដោយប៉ូលិស និងការបោះឆ្នោសកលនៅហុងកុង៕