(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងតិច៦៥នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែត្រូវបានភ្លើងឆាប ឆេះ នៅភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរផ្លូវដែកប៉ាគីស្ថាន គ្រោះអគ្គីភ័យដ៏អាក្រក់នេះបានកើតឡើង ដោយសារតែការផ្ទុះធុងហ្គាសដែលអ្នកដំណើរម្នាក់ បានយកតាមខ្លួន។ រថភ្លើងខាងលើស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុន Tezgam Express ដែលគ្រានោះវាមានគោលដៅធ្វើដំណើរពីទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ឆ្ពោះទៅកាន់ទីក្រុង Rawalpindi នៃខេត្ត Punjab នៅភាគខាងកើត។ ទូររថភ្លើងយ៉ាងហោច ចំនួន៣កំណាត់បានរងការឆាបឆេះ។

គួរជម្រាបថា នៅពេលកើតហេតុ ដោយសារតែភាពភ័យខ្លាច អ្នកដំណើរមួយចំនួនបានសម្រេចចិត្តលោតចេញពីរថភ្លើងតែម្តងថែម ទៀតផង។ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តួលេខជាក់លាក់ចុងក្រោយនៃចំនួនអ្នកស្លាប់អាចច្រើនជាងខាងលើ នៅពេលប្រតិបត្តិការ ជួយសង្រ្គោះចប់រួចរាល់។ ជាមួយគ្នានេះ ការស៊ើបអង្កេតក៏នឹងត្រូវធ្វើឡើងផងដែរ ថាហេតុអ្វីបានជាមានការអនុញ្ញាតឲ្យអ្នកដំណើរ យកធុងហ្គាសឡើងលើរថភ្លើងបែបនេះ ព្រោះវាជារបស់ហាមឃាត់៕