(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ បានវាយប្រហារជាថ្មីលើតំបន់ភាគខាងត្បូងនៃប្រទេស ហ្វីលីពីន ហើយដែលនេះគឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ទី២ នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមទីភ្នាក់ងារ ស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក ដកស្រង់ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅឯ កោះ Mindanao ជាទីដែលគ្រោះរញ្ជួយដីកម្រិត៦.៦រ៉ិចទ័រ បានផ្ដាច់ជីវិតមនុស្ស៧នាក់ កាលពីថ្ងៃអង្គារកន្លងទៅ។

ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះណាម្នាក់នៅឡើយទេ ហើយក៏មិនមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិដែរ៕