(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ពិព័រណ៍អាកាសចរណ៍អន្តរជាតិ China International General Aviation Expo ប្រារព្ធឡើងនៅទីក្រុង Shijiazhuang នៃខេត្ត Hebei ប្រទេសចិន។

២៖ មេបក្សប្រឆាំងមួយរូបក្នុងសភាជាតិថៃ ជំទាស់រាជក្រិត្យមួយដែលផ្ទេរយោធាពីរកងពល ទៅឲ្យស្ថិតក្រោមរាជបញ្ជារបស់ស្តេច។

៣៖ ជនបរទេស៣៥នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅអារ៉ាប៊ីសាអូឌីត។

៤៖ ពិធីព្យុហយាត្រាអបអរការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន Naruhito ត្រូវពន្យារពេលទៅខែវិច្ឆិកា ព្រោះការ វាយប្រហារដោយព្យុះទីហ្វុង នាពេលកន្លងទៅនេះ។

៥៖ មេដឹកនាំបាតុករហុងកុងម្នាក់ ត្រូវមនុស្សមួយក្រុមយកញញួរវាយបែកក្បាល។

៦៖ លោក ដូណាល់ ត្រាំ ផ្ញើលិខិតមួយច្បាប់បង្កប់ទៅដោយពាក្យតិះដៀល ទៅកាន់ប្រធានាធិបតីតួកគី។

៧៖ អង្គការ NASA គ្រោងផលិតម៉ាស៊ីន-រ៉ូបូតមួយគ្រឿង ដែលអាចស្វែងរកប្រភពទឹកលើផ្ទៃព្រះច័ន្ទ។