(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នាថ្ងៃអង្គារប៉ូលិសហុងកុងបានប្រាប់អ្នកសារព័ត៌មានថា បាតុករសរុប៧៧នាក់ត្រូវបានឃាត់ខ្លួនដោយសារតែល្មើស ច្បាប់ ដែលទើបត្រូវបានដាក់ឲ្យអនុវត្តថ្មី ស្តីពីការហាមឃាត់មិនឲ្យពាក់ម៉ាស់ ឬក៏របាំងមុខពេលធ្វើបាតុកម្ម។

 

 

២៖ រដ្ឋាភិបាលប្រទេសន័រវែសបានសម្រេចមិនចូលរួម ក្នុងការបង្កើតបណ្តាញខែលការពារមីស៊ីលរបស់អង្គការ NATO ព្រោះតែបារម្ភខ្លាចកើនឡើងភាពតានតឹងជាមួយរុស្ស៊ី។

 

៣៖ អគ្គលេខាធិការរបស់អង្គសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានប្រាប់ថា ស្ថាប័នអន្តរជាតិកំពូលមួយនេះប្រហែលជានឹងអស់កញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់ នៅចុងខែតុលានេះហើយ។

 

៤៖ ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃព្រឹទ្ធសភាអាមេរិកលោក អេលៀត អេនជែល (Eliot Engel) បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចក្រែងសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បោះបង់ចោលសន្ធិសញ្ញាបើកចំហមេឃ (Treaty on Open Skies) ដ៏សំខាន់។

 

៥៖ អ្នកវិទ្យាសាស្រ្តទើបប្រទះឃើញព្រះច័ន្ទចំនួន ២០បន្ថែមទៀតនៅជុំវិញភពសៅរ៍ (Saturn) ដែលធ្វើឲ្យភពឧស្ម័ន យក្សនេះមានព្រះច័ន្ទ ដែលគេបានដឹងសរុបកើន ៨២ហើយ ព្រមទាំងច្រើនជាងគេដាច់ឆ្ងាយ នៅក្នុងប្រព័ន្ធព្រះអាទិត្យមួយនេះផងដែរ។

 

៦៖ ក្រសួងការបរទេសជប៉ុនបានដាក់ កំណត់ទូតប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ជុំវិញករណីនាវាល្បាតជប៉ុនមួយគ្រឿង ប៉ះគ្នាជាមួយទូកមួយគ្រឿងទៀត ដែលជាទូកនេសាទរបស់កូរ៉េខាងជើង ខណៈជប៉ុនបានចោទប្រកាន់ថា ចូលមកនេសាទដោយខុសច្បាប់នៅក្នុងដែនសមុទ្រជប៉ុន៕