(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្ស៥នាក់ស្លាប់ ខណៈយន្តហោះដឹកជញ្ជូនមួយគ្រឿង ចុះចតយ៉ាងតក់ក្រហល់នៅអ៊ុយក្រែន ព្រោះអស់សាំង។

២៖ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitri Medvedev ជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel នៅរដ្ឋធានីឡាហាវ៉ាន់។

៣៖ មនុស្សស្លាប់កើនដល់៧៣នាក់ ដោយសារគ្រោះទឹកជំនន់នៅឥណ្ឌា។

៤៖ មេដឹកនាំក្រុងហុងកុង ប្រកាសដាក់ឱ្យអនុវត្តច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ។

៥៖ ការបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ នាំឲ្យមនុស្សស្លាប់កើនដល់៣១នាក់ និងជិត១,២០០នាក់របួស ។

៦៖ កម្មវិធី Tik Tok ដ៏ល្បីល្បាញរបស់ចិន មិនអនុញ្ញាតឲ្យមានការផ្សាយពាណិជ្ជកម្មនយោបាយដាច់ខាត។

៧៖ សភាអ៊ីស្រាអែលអាណត្តិថ្មីស្បថចូលកាន់តំណែង។