(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រូបសំណាក់ព្រះពុទ្ធពណ៌មាសមួយ ត្រូវបានសម្ពោធនៅឯតំបន់ Kalmykia ភាគខាងត្បូង នៃប្រទេសរុស្ស៊ី។

២៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបកំពូលលើកទី៤ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងត្រូវបានឡើងក្នុងពេលឆាប់ៗនេះ បើទោះជាកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ កំពុងជាប់គាំងក៏ដោយ។

៣៖ នៅក្នុងជំនួបជាមួយសមភាគីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី បានវាយបកវិញថា ការលើកឡើងរបស់អាល្លឺម៉ង់ អង់គ្លេស និងបារាំងថា អ៊ីរ៉ង់ជាអ្នកស្ថិតនៅពីការវាយប្រហាររោងចក្រ នៅប្រទេសអារ៉ាប៊ីសាអូឌីតនោះគឺជា «ល្បែងនៃការទម្លាក់កំហុសដោយគ្មានមូលដ្ឋាន»។

៤៖ ម៉ាឡេស៊ីនឹងចាប់ផ្តើមដាក់ចេញ គម្រោងធ្វើតេស្តប្រព័ន្ធសេវា 5G នៅខែក្រោយនេះក្រោមក្តីសង្ឃឹមថា ខ្លួននឹងក្លាយជាប្រទេសមុនគេមួយនៅតំបន់អាស៊ី ដែលនឹងបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណែត ល្បឿនលឿននេះ។

៥៖ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានឲ្យដឹងថា ហេតុការណ៍រញ្ជួយផែនដីចំនួនពីរកម្រិត ៦.៣រ៉ិចទ័រដូចគ្នា បានកើនឡើងនៅតំបន់សមុទ្រការីបៀន។

៦៖ វត្តមានសារធាតុរ៉ែថ្មីមួយប្រភេទ ត្រូវបានគេប្រទះឃើញក្នុងត្បូងពេជ្រ នៅប្រទេសអាហ្វ្រិកខាងត្បូង៕