(តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នៅថ្ងៃសៅរ៍នេះ បានលុបចោលជើងហោះហើរនៅក្នុងស្រុក ចំនួន២៧៦ នៅឯតំបន់ប៉ែកខាងត្បូង និងភាគនិរតី ខណៈខ្យល់ព្យុះទីហ្វុង Tapah កំពុងបក់បោក មកកាន់តំបន់ឆ្នេរភាគខាងលិចនៃប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។

សារព័ត៌មាន Sputnik ផ្អែកលើអ្នករាយការណ៍របស់ខ្លួននៅប្រទេសជប៉ុនក៏បានឱ្យដឹងដែរថាកម្លាំង ខ្យល់បកខ្លាំង បានបណ្ដាលឱ្យផ្ទះ៣៣,០០០ខ្នង គ្មានអគិ្គសនីប្រើប្រាស់នៅក្នុងខេត្ត Okinawa ។

ព្យុះទីហ្វុង Tapah បច្ចុប្បន្នកំពុងស្ថិតនៅភាគខាងត្បូងខេត្ត Okinawa ហើយវាត្រូវបានគេរំពឹងថា នឹងបន្តវាយប្រហារលើឆ្នេរភាគខាងលិចប្រទេសជប៉ុន និងតំបន់ឧបទ្វីបកូរ៉េជាមួយល្បឿនខ្យល់បក់ ១២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង៕