(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្សយ៉ាងតិច៣០នាក់ស្លាប់ និងជិត១០០នាក់ទៀតរបួស​ ក្នុងករណីបំផ្ទុះរថយន្តនៅភាគខាងត្បូងអាហ្វហ្គានីស្ថាន។

២៖ ប្រធានសភាសហរដ្ឋអាមេរិកគាំទ្រសេចក្តីព្រាងច្បាប់ថ្មី ដែលសំដៅលូកដៃចូលបញ្ហាហុងកុងរបស់ចិន។

៣៖ ជប៉ុនកំពុងបង្កើនអានុភាពនាវាពិឃាត Izumo ដែលមានសមត្ថភាពដឹកឧទ្ធម្ភាគចក្រ។

៤៖ គ្រោះរញ្ជួយផែនដីកម្រិត៦.១រ៉ិចទ័រ វាយប្រហារខេត្តជ្វាខាងកើតប្រទេសឥណ្ឌូណេស៊ី។

៥៖ រដ្ឋមន្រ្តីការបរទេសអាមេរិកជួបព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីករណីវាយប្រហារលើមូលដ្ឋានប្រេង។

៦៖ ទីបំផុតមានប្រភពផ្លូវការបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិកពិតជាធ្លាប់បានប្រឈមមុខនឹង UFO ឬថាសហោះប្រាកដមែន។

៧៖ ឥណ្ឌូណេស៊ីចាត់វិធានការក្តៅចាប់ខ្លួនមនុស្ស២៣០នាក់ ពាក់ព័ន្ធភ្លើងឆេះព្រៃ ដែលកំពុងរំខានប្រទេសជិតខាងជាខ្លាំង។